នៅពេលណាដែលលោកអ្នកមកទទួលព្យាបាលក្នុងមន្ទីរពេទ្យរបស់យើង អ្នកមានសិទ្ធិគ្រប់យ៉ាងដើម្បីទទួលបានការ បកប្រែភាសាពេទ្យដោយគ្មានបង់អ្វីទាំងអស់ ។
ការិយាល័យបកប្រែភាសាយើងចាប់ផ្តើមធើ្វការ៖
ថៃ្ងច័ន្ទ ដល់ ថៃ្ងសុក្រ ពី ម៉ោង ៧ ព្រឹក ដល់ ម៉ោង ៨ ល្ងាច
ថៃ្ងសៅ ដល់ ថៃ្ងអាទិត្យ ពី ម៉ោង ៨ព្រឹក ដល់ ម៉ោង ៦៖៣០ ល្ងាច
បើលោកអ្នកត្រូវការវេជ្ជបណ្ឌិត សូមចុចលើពាក្យ រើសវេជ្ជបណ្ឌិ៑ ឬក៌ ទូរស័ព្ទទៅលេខ
617-726-2000 បើលោកអ្នកត្រូវការជួយទូរស័ព្ទ សូមទាក់ទងមកការិយាល័យបកប្រែភាសាយើងនៅលេខ
617-726-6966 ឬក៌ អ្នកបកប្រែភាសាខ្មែរផ្ទាល់ 617-724-2339 ។
សូមទូរស័ព្ទមកការិយាល័យបកប្រែភាសាយើងនៅលេខ 617-726-6966 ឬក៌ 617-724-2339 ដូចជា៖
- បើអ្នកត្រូវការដាក់ណាត់ជួប បញ្ចាក់ ឬក៌ ដូរការណាត់ជួប
- ស្នើរសុំអ្នកបកប្រែភាសាពេទ្យ
- និយាយជាមួយវេជ្ជបណ្ឌិត
- ចង់បានដំណឹងអំពីក្រុមគ្រួសារដែលបានចូលសំរាកក្នុងមន្ទីរពេទ្យ MGH នេះ
បើលោកអ្នកនៅក្រៅប្រទេស ហើយមានបំណងមកមន្ទីរពេទ្យ Massachusetts, USA ដើម្បីព្យាបាល សូមទាក់ទងទៅផ្នែកអ្នកជម្ងឺអន្តរជាតិ
ការណែនាំទិសដៅ
សូមចុចត្រង់នេះ បើត្រូវការណែនាំផ្លូវមក Mass General
ចំណតរថយន្ត
មានធ្លាចតរថយន្តជូនអ្នកជម្ងឺ ព្រមទាំងញាតិមិត្តដែលមានបំណងមកសួរសុខទុក្ខ នៅផ្លូវចូល Fruit Street, Parkman Street នឹងក្រោម Yawkey ។ សូមអ្នកយកសំបុត្រចតនោះ ឲពួកយើងបោះត្រានៅក្នុងការិយាល័យ
ធ្លាចតរថយន្តរបស់អ្នក ដើម្បីចុះតម្លៃចត។
រថយន្តដឹកអ្នកជម្ងឺប្រចាំមន្ទីរពេទ្យ
ពួកយើងមានរថយន្ត ដឹកទៅ ដឹកមក ពីមន្ទីរពេទ្យធំ (Main Campus) ទៅមណ្ឌិលសុខភាពនិមួយៗ
ជូនលោកអ្នកដោយអត់អស់លុយកាក់ទេ។ សូមក្លិកត្រង់នេះ បើលោកអ្នកត្រូវការពត៍មាន និង ម៉ោងរថយន្តរត់។